ត្រឡប់ក្រោយ

បក្សប្រឆាំងព្រមានធ្វើ”មហាបាតុកម្មអហិង្សា” បើសិនមានការចាប់ខ្លួន លោក កឹម សុខា

គណបក្សសង្រ្គោះជាតិបានព្រមានថាខ្លួននឹងធ្វើមហាបាតុកម្មអហិង្សាប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។ការសម្រេចនេះធ្វើឡើងក្រោយមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាពរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្ស ដោយផ្ដោតលើស្ថានភាពនយោបាយបច្ចុប្បន្ន។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃសុក្រនេះ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថាក្រោយពីបានពិភាក្សាយ៉ាងល្អតល្អន់ គណៈកម្មាធិការអចិន្រ្តៃយ៍យល់ឃើញថាស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះមានសភាពធ្ងន់ធ្ងរទៅៗ។ គណបក្សបន្តថាគណបក្សសម្រេចឲ្យថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋានគ្រប់រាជធានីភ្នំពេញខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ។ប្រភពVOD

http://vodhotnews.com/2016/05/opposition-threatens-protests-if-sokha-arrested

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា