ត្រឡប់ក្រោយ

អ្នកនាំពាក្យCPPថា ការព្រមានធ្វើមហាបាតុកម្ម គឺជាសិទ្ធិរបស់CNRP

អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ហាក់​មិន​ភ្ញាក់ផ្អើល​នោះឡើយ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​អាជ្ញាធរ​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា​។ លោក សុខ ឥសាន យល់ថា ការធ្វើ​មហា​បាតុកម្មអហិង្សា គឺជា​សិទ្ធិ​របស់​គណបក្សប្រឆាំង​។​ចំពោះ​ករណី​ឯកឧត្តម កឹម សុខា លោក សុខ ឥសាន ជឿជាក់ថា តុលាការ​នៅ​បន្ត​នី​វិធី​របស់ខ្លួន ដើម្បី​នាំខ្លួន​ឯកឧត្តម កឹម សុខា តាម​បទល្មើស​ជាក់ស្តែង​ដែល​អយ្យការ​អម​សាលាដំបូង​រាជធានី​បាន​ចោទប្រកាន់​។ ហើយ​លោក​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្មអហិង្សា នៅពេលដែល​តុលាការ​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា នោះ គណបក្ស​ប្រជាជន​កម្ពុជា មិន​បារម្ភ​អ្វី​នោះឡើយ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ថ្លែងថា ការធ្វើ​បាតុកម្ម​គឺជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ច្បាប់​អនុញ្ញាតប្រសិនបើ​បាតុកម្ម​នោះជា​បាតុកម្មអហិង្សា​។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40295&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា