ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃថាមិនទាន់បានទទួលដីកាចាប់ខ្លួនលោក កឹម សុខា នៅឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យដឹងថារហូតមកដល់ថ្ងៃសុក្រនេះ សមត្ថកិច្ចមិនទាន់បានទទួលដីកាពីតុលាការបង្គាប់ឲ្យចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌីតាមទូរស័ព្ទនៅរសៀលនេះថាបើតាមលោកដឹងតុលាការបានចោទប្រកាន់លោក កឹម សុខា រួចរាល់ហើយ និងលោកតុលាការក៏បានដាក់របាយការណ៍ទៅកាន់រដ្ឋសភារួចហើយដែរ។ ទោះយ៉ាងណា លោកថាក្រសួងមហាផ្ទៃមិនទាន់បានទទួលដីកាណាមួយពីតុលាការឲ្យតាមចាប់ខ្លួនលោក កឹម សុខា នៅឡើយ។ លោកបន្ថែមថា៖ បាទ នៅទេ មិនទាន់មានដីកា ចាប់ខ្លួនទេ គាត់មានបទល្មើសហើយរង់ចាំទៅសភាសិន តុលាការធ្វើសេចក្តីរាយការណ៍ទៅសភា ព្រោះគាត់មានអភ័យឯកសិទ្ធិ។ប្រភពVOD

http://vodhotnews.com/2016/05/interior-ministry-says-not-yet-receive-warrant-to-arrest-sokha

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា