ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងទៅទស្សនកិច្ចនៅម៉ាឡេស៊ី

ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្ដីពីអាស៊ាន ដែលគ្រោងរៀបចំធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅដើមខែមិថុនាខាងមុខនេះ។សេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភាកន្លងមកនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី ២៥ និងបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ។ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ក្នុងនោះមានអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និងអនុស្សរណៈយោគយល់ស្ដីពីកម្មវិធីស្ម័គ្រចិត្តអន្តរជាតិ៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា