ត្រឡប់ក្រោយ

រដ្ឋសភាបោះឆ្នោតលើកដៃសម្រេចឲ្យសមត្ថកិច្ចចាត់ការលើលោក កឹម សុខា

សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា៦៨​រូប បោះឆ្នោត​លើក​ដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ តាម​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា។ការ​អនុម័ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រជុំ​គណៈកម្មការ​ អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មក​ពី​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ១៥នាទី មុន​ការ​ប្រជុំ​សភា​នេះ។ករណី​របស់​លោក កឹម សុខា ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ដេញ​ប្រមាញ់​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ ចាប់​ពី​ពេល​នោះ​មក លោក កឹម សុខា មិន​បាន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​គណបក្ស​នេះ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ប្រភពRFA

 

https://www.facebook.com

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា