មន្ត្រីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានរិះគន់រដ្ឋសភាភ្លាម បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា៦៨រូបអនុម័តអនុញ្ញាត ឲ្យតុលាការបន្តនិតិវិធីចាត់ការលើឯកឧត្តម កឹម សុខា ដែលត្រូវបានតុលាការចោទក្នុងបទល្មើសជាក់ស្តែង ពីបទ បដិសេធចូលខ្លួនធ្វើសាក្សី។«គឺជាការរំលោភ រដ្ឋធម្មនុញ្ញតែម្តង ដោយរដ្ឋសភាខ្លួនឯង។ ក្រៅពីមាត្រា៨០ គ្មានមាត្រាណាមួយដែលចែងអនុញ្ញាតឲ្យរដ្ឋសភាអនុម័តយល់ព្រម ឲ្យមានការចាប់ចង ចាប់ខ្លួនអ្នកតំណាងរាស្ត្រនោះឡើយ។ អ្វីដែលអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺរំលោភរដ្ឋធម្មនុញ្ញ»។ នេះគឺជាប្រតិកម្មរបស់លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី៣០ឧសភា។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40390&lg=kh