ត្រឡប់ក្រោយ

ពលរដ្ឋប្រមូលផ្តុំនៅមុខស្នាក់ការគណបក្សប្រឆាំងដើម្បីដង្ហែញត្តិថ្វាយព្រះមហាក្សត្រ

ប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំង នៅព្រឹកថ្ងៃចន្ទនេះ បានចាប់ផ្តើមប្រមូលផ្តុំនៅខាងមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីត្រៀមហែញត្តិទៅព្រះមរមរាជវាំងនៅរសៀលថ្ងៃនេះ ដោយស្នើសុំព្រះរាជអន្តរាគមន៍កុំឲ្យមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងដោះលែងមន្រ្តីគណបក្សផ្សេងទៀត។តាមគម្រោង អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតនឹងដង្ហែញត្តិទៅព្រះបរមរាជវាំងនៅម៉ោង២រសៀល។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ ប្រជាពលរដ្ឋជាង៦០០នាក់បានប្រមូលផ្តុំនៅមុខស្នាក់ការបក្សហើយចរាចរណ៍មានសភាពណែនតាន់តាប់។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ មិនទាន់មានសមត្ថកិច្ចនិងសន្តិសុខខណ្ឌយាមកាមនៅស្នាក់ការនោះទេ។នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាទាំង៦៨រូបបានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។ប្រភពVOD

 

http://vodhotnews.com/2016/05/opposition-supporters-rally-for-kings-intervention-over-sokhas-case

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា