ត្រឡប់ក្រោយ

សមត្ថកិច្ចរាប់រយនាក់ត្រៀមហាមឃាត់ការដង្ហែក្បួនបក្សប្រឆាំង

សមត្ថកិច្ចរាប់រយនាក់បានយាមកាមនិងត្រៀមមិនឲ្យមានក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិទៅកាន់ព្រះបរមរាជវាំងដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍លើករណីប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការចោទប្រកាន់ពីបទបដិសេធមិនចូលខ្លួនបំភ្លឺ។សមត្ថកិច្ចប្រដាប់ដោយខែល ដំបងនិងកាំភ្លើងវែងបានបិទផ្លូវនៅម៉ោងជិត១និង៣០នាទីនេះ នៅលើផ្លូវជាតិលេខ២ គឺនៅចម្ងាយប្រហែល១០០ម៉ែត្រមួយកន្លែងនិងមួយទៀតនៅចម្ងាយប្រហែល៥០ម៉ែត្រ ពីទីស្នាក់ការកណ្តាលរបស់គណបក្សនៅសង្កាត់ចាក់អង្រែ។សមាជិករដ្ឋសភា ព្រឹទ្ធសភានិងប្រជាពលរដ្ឋគាំទ្របក្សគ្រោងនឹងដង្ហែញត្តិតាមរថយន្តនិងម៉ូតូ ដើម្បីយកញត្តិទៅថ្វាយព្រះមហាក្សត្រនៅរសៀលថ្ងៃចន្ទនេះ ដោយការដង្ហែនេះមិនចាំបាច់មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ។ប្រភពVOD

http://vodhotnews.com/2016/05/police-to-ban-march-of-opposition

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា