រដ្ឋាភិបាលបានចេញលិខិតមួយច្បាប់ ដោយតម្រូវឲ្យលោក ឡោក ហ៊ួរ ដែលជាតំណាងរាស្រ្ដមណ្ឌលបាត់ដំបងមកពីគណបក្សប្រជាជនកម្ពុជា ចូលដោះស្រាយទំនាស់ដីធ្លី បន្ទាប់ពីក្រសួងដែនដីបានសម្រេចដាក់រូបលោកក្នុងបញ្ជីខ្មៅនៃទំនាស់ដីធ្លី។ក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែឧសភា ទីស្ដីការគណៈរដ្ឋមន្រ្ដីសម្រេចថា៖ “តម្រូវឲ្យឯកឧត្តមឡោក ហ៊ួរ ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋដែលទទួលរងពីការរំលោភបំពាននិងជាមួយសម្ថតកិច្ចពាក់ព័ន្ធដោយសុឆន្ទៈបញ្ចប់ទំនាស់និងស្មារតីទទួលខុសត្រូវ”។ លិខិតបានឲ្យដឹងទៀតថារដ្ឋបាលសុរិយោដីផ្អាកធ្វើការចុះបញ្ជី ឬធ្វើការផ្ទេរផ្នូរដែលមិនទាន់ដោះស្រាយរួច ជៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីករាលដាល និងជាការទប់ស្កាត់កុំឲ្យលោក ឡោក ហ៊ួរ បង្កទំនាស់និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មទៀត។បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចំណាត់ការនេះធ្វើឡើងតាមលិខិតរបស់ក្រសួងដែនដីចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។ រដ្ឋមន្រ្តីថ្មីក្រសួងដែនដីដែលទើបត្រូវបានតែងតាំងកាលពីខែមេសា លោក ជា សុផារ៉ា បានដាក់លោក ឡោក ហ៊ួរ ក្នុងបញ្ជីខ្មៅ បន្ទាប់ពីក្រសួងរកឃើញថាលោកមានទំនាស់ដីធ្លីច្រើនកន្លែង។ប្រភពVOD
http://vodhotnews.com/2016/05/govt-asked-lawmaker-to-solve-land-disputes