ត្រឡប់ក្រោយ

ក្រុមយុវជនរបស់លោក ស្រី ចំរើន ប្រកាសតវ៉ាប្រឆាំងក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិ

យុវជន​មួយ​ក្រុម​ប្រមាណ​៥០​នាក់ ដឹកនាំ​ដោយ​លោក ស្រី ចំរើន ប្រកាស​តវ៉ា​ប្រឆាំង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ហើយ​ប្ដេជ្ញា​តតាំង​ចូល​សមរភូមិ​ជាមួយ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។សកម្មភាព​របស់​យុវជន​ទាំង​នេះ ប្រើ​រថយន្ត​ប្រភេទ​ទំនើប កាន់​ក្បាល​មេក្រូ​នៅ​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា ស្រែកបំពង​សំឡេង​​ជេរ​ប្រមាថ ដោយ​​ប្រើ​ពាក្យ​អសុរស​ចំពោះ​អ្នកគាំទ្រ​បក្ស​ប្រឆាំង ដែល​គ្រោង​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នៅ​រសៀលថ្ងៃ​ទី​៣០ ឧសភា។តែ​យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​មេក្រូ​ស្រែក​តវ៉ា​របស់​ក្រុម​យុវជន​នេះ មិន​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ ដូច​សមត្ថកិច្ច​កំពុង​រារាំង​ក្រុម​តំណាងរាស្ត្រ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នោះ​ឡើយ ខណៈ​ក្បួន​ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ កំពុង​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដាក់​បារាស​រារាំង​មិន​ឲ្យ​ចេញ​ដំណើរ​រួច​ទេ។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/protest-against-CNRP-by-a-group-youth-05302016040438.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា