ត្រឡប់ក្រោយ

ក្រុមយុវជនស្រី ចំរើន ព្យាយាមរារាំងក្បួនដង្ហែរបស់បក្សប្រឆាំង

ក្រុមរបស់យុវជនស្រី ចំរើន ដែលមានគ្នាជាង២០០នាក់ នៅម៉ោងប្រមាណ៣និង៣០នាទីនេះ បានរារាំងរថយន្តរបស់តំណាងរាស្រ្តនិងអ្នកគាំទ្រមួយមិនឲ្យចូលដាក់ញត្តិនៅព្រះបរមរាជវាំង។សមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្តរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន២៣គ្រឿងដង្ហែជាក្បួននៅរសៀលថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំអន្តរាគមន៍ ករណីចាប់ខ្លួនអ្នកតំណាងរាស្រ្តនិងចំណាត់ការរបស់តុលាការលើប្រធានស្តីទី លោក កឹម សុខា។នៅពេលក្បួនរថយន្តមកដល់សណ្ឋាគារកាំបូឌីយ៉ាណា ក្រុមយុវជនស្រី ចំរើន បានចេញមុខហាមឃាត់មិនឲ្យទៅដាក់ញត្តិ រហូតដល់មានការប្រទាញប្រទង់គ្នាទៅវិញទៅមក។ រថយន្តរបស់តំណាងរាស្រ្តមួយចំនួនអាចសម្រុកចូលទៅដាក់ញត្តិបាន ក្រោយពីមានការសម្រួលពីអាជ្ញាធរ។ ក្រុមយុវជនស្រីចំរើន បានយករថយន្តមកដាក់លើផ្លូវដើម្បីរារាំងការដង្ហែក្បួន។  សមត្ថកិច្ចនិងសកម្មជនបក្សប្រឆាំងកំពុងតែព្យាយាមរុញរថយន្តចេញ ដើម្បីបន្តការធ្វើដំណើរ។ប្រភពVOD

 

http://www.rfa.org/khmer/news/politics/protest-against-CNRP-by-a-group-youth-05302016040438.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា