ត្រឡប់ក្រោយ

ព្រះមហាក្សត្រកម្ពុជា នឹងបំពេញ ព្រះរាជទស្សនកិច្ច នៅចិន

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ នឹងយាងព្រះរាជបំពេញទស្សនកិច្ច ទៅប្រទេសចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២ ដល់៤ មិថុនា ឆ្នាំ២០១៦។ប្រភពព័ត៌មានពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាំង បានប្រាប់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា ព្រះមហាក្សត្រនៃកម្ពុជា នឹងស្តេចយាងមកបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន តបតាមការអញ្ជើញរបស់លោក ប្រធានាធិបតី ស៊ី ជីនពីង។ទំនាក់ទំនងដ៏ស្អិតរមួត និងមានវ័យ៦០ឆ្នាំនោះ បានជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំង២ ឈានដល់៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ខាងមុខនេះ។ប្រភពដើមអម្ពិល

 

http://www.dap-news.com/kh/top-news/6653.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា