ត្រឡប់ក្រោយ

សមត្ថកិច្ចកំពុងតាមចាប់លោក កឹម សុខា បន្ទាប់ពីរដ្ឋសភាដែលមានសុទ្ធតែតំណាងរាស្ត្រ CPP សម្រេចឲ្យតុលាការបន្តនីតិវិធី

សមត្ថកិច្ច​កំពុង​តាម​រក​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាមៗ​បន្ទាប់​ពី​តំណាង​រាស្ត្រ ៦៨ រូប ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​តុលាការ បន្ត​នីតិវិធី​ទៅ​លើ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ល្មើស​ជាក់​ស្តែង​ក្នុង​សំណុំ​រឿង​ដែល​មជ្ឈដ្ឋាន​ ជាច្រើន​ចាត់​ទុក​ថា គឺជា​រឿង​នយោបាយ​។គណបក្ស​ប្រឆាំង​បាន​ប្រកាស​មិន​ទទួល​យក​ការ​សម្រេច​ដែល​«​គ្មាន​ មូលដ្ឋាន​ច្បាប់​»​នេះ​ឡើយ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បាន​ដង្ហែ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ជិត​២០ ម៉ឺន យក​ទៅ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ស្នើ​សុំ​ឲ្យ​ព្រះអង្គ​ជួយ​ព្រះរាជ​អន្តរាគមន៍​លើ​បញ្ហា​នយោបាយ​ដែល​ កំពុង​តែ​ឡើង​កម្តៅ​ខ្លាំង​ឡើងៗ​នេះ ហើយ​ជាមួយ​គ្នា​នេះ សហគមន៍​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​មាន «​ការ​បញ្ឈប់​ការ​យាយី​ដោយ​តុលាការ ទៅ​លើ​ប្រធាន​ស្តីទី​របស់​គណបក្ស​ប្រឆាំង និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​»​។ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ថ្លែង​ថា ចំពោះ​តំណាង​រាស្ត្រ កឹម សុខា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ រដ្ឋ​សភា​បោះឆ្នោត​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​ករណី​លោក កឹម សុខា ដោយ​សំឡេង​ដាច់​ខាត​។ប្រភពភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9F%E1%9E%98%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9F%86%E1%9E%96%E1%9E%BB%E1%9E%84%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%85%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%80%E1%9E%B9%E1%9E%98-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%B6-%E1%9E%94%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%96%E1%9E%B8%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%9F%E1%9E%97%E1%9E%B6%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%BB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%8F%E1%9F%82%E1%9E%8F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%84%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A-cpp

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា