ពីពិធីទិវា កុមារអន្តរជាតិ១មិថុនា ខួបលើកទី៦៧ នៅកោះពេជ្រព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសង្គមកិច្ច និងអាជ្ញាធរ ចុះត្រួតពិនិត្យមណ្ឌលព្រៃស្ពឺ ដែលជាទីកន្លែងសម្រាប់អប់រំអ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថា ដែលតែងតែរងការទិតៀន ពីសំណាក់មហាជនកន្លងមកនេះ។ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាក់ថា បើសិនជាមានភាពមិនប្រក្រតីដូចការរិះគន់មែននោះ ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធត្រូវតែបិទមណ្ឌលមួយនេះតែម្ដង ដើម្បីកុំមានបញ្ហាដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមដូច្នេះថា៖«មណ្ឌលមួយ មណ្ឌលព្រៃស្ពឺ តែងតែរងការទិតៀនជាង៤-៥ឆ្នាំហើយ ដែលបង្កឲ្យមានការប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល […] ដូច្នេះកុំឲ្យចិញ្ចឹមបញ្ហា ក្រសួងសង្គមនិងអាជ្ញាធរចុះត្រួតពិនិត្យមើលបើមានបញ្ហា ត្រូវតែបិទគឺបិទចោលតែម្ដង»។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40435&lg=kh