ត្រឡប់ក្រោយ

គណបក្សប្រឆាំងថា លោក កឹម សុខា មិនភ័យខ្លាចនឹងការតាមចាប់ខ្លួន

គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះប្រកាសជាចំហរថា លោក កឹម សុខា នៅទីស្នាក់ការគណបក្សដោយមិនមានការភ័យខ្លាចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចនោះទេ។នេះជាការបញ្ជាក់របស់លោក អេង ឆៃអ៊ាង នៅម៉ោងប្រហែល១១ថ្ងៃនេះទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រ ប្រមាណ១០០នាក់នៅទីស្នាក់គណបក្សនៅចាក់អង្រែលើ។លោក អេង ឆៃអ៊ាង ឲ្យដឹងថាគណបក្សសង្រ្គោះជាតិបានឲ្យអគ្គលេខាធិការរងរដ្ឋសភាមកពីគណបក្សប្រឆាំង ទាក់ទងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដើម្បីទាក់ទងទៅគណបក្សប្រជាជនកម្ពុជាស្វែងរកការចរចាតែលោក អេង ឆៃអ៊ាង ថាគណបក្សកាន់អំណាចបដិសេធ។បើតាមលោក អេង ឆៃអ៊ាង នៅចំពោះមុខស្ថានការណ៏នេះគណបក្សប្រឆាំងប្រើជម្រើស៣គឺការអន្តរាគមន៍ពីព្រះមហាក្សត្រ ការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងការគាំទ្រពីកម្លាំងមហាជន៕

 

http://vodhotnews.com/2016/05/mr-kem-sokha-is-not-afraid-of-being-arrested

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា