ត្រឡប់ក្រោយ

ក្រសួងអប់រំថ្កោលទោសសមាគមគ្រូបង្រៀនដែលអំពាវនាវឲ្យគ្រូបង្រៀនចូលរួមធ្វើបាតុកម្ម

ក្នុងខ្លឹមសារចេញផ្សាយថ្ងៃទី៣០ ខែឧសភា ក្រសួងអប់រំ យុវជន និងកីឡា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលអំពាវនាវឲ្យគ្រូបង្រៀនទាំងអស់ចូលរួមធ្វើកូដកម្មឬបាតុកម្ម ប្រសិនបើមានការចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា។ក្រសួងអប់រំបានហៅទង្វើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមិនបានបង្ហាញពីភាពឯករាជ្យរបស់ខ្លួននិងថាសកម្មភាពនេះគ្រាន់តែជាកូនជឹងមួយរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។សេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំបានសរសេរបន្ថែមថា៖ “ដោយសារតែទង្វើបម្រើគណបក្សនយោបាយទាំងអស់នេះហើយ ទើបក្រសួងមិនទទួលស្គាល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថាជាសហជីពឯករាជ្យដែលបម្រើផលប្រយោជន៍របស់បុគ្គលិកអប់រំឡើយ”។ក្រសួងអប់រំក៏បានចាត់ទុកការអំពាវនាវរបស់សមាគមគ្រូបង្រៀនឯករាជ្យថាជាការកំពុងអូសទាញគ្រូទាំងអស់ឲ្យផុងខ្លួនចូលទៅបម្រើនយោបាយប្រឆាំងតែប៉ុណ្ណោះ ថែមទាំងផ្ទុយនឹងស្មារតីនិងខ្លឹមសារនៃមាត្រា៣៤នៃច្បាប់ស្ដីពីការអប់រំផងដែរ។ប្រភពVOD

 

http://vodhotnews.com/2016/05/moeys-scold-cita-about-the-demonstration/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា