ត្រឡប់ក្រោយ

ស្ថាប័នមួយចំនួនអំពាវនាវតគ្នាឲ្យធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា

ស្ថាប័នមួយចំនួនដែលគេឃើញថាមានទំនោរគាំទ្រគណបក្សប្រឆាំង បានអំពាវនាវជាបន្តបន្ទាប់ឲ្យមហាជនចូលរួមធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា ពីសំណាក់រដ្ឋាភិបាល។សេចក្តីអំពាវនាវនេះ បានធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចប្រដាប់ដោយអាវុធ បានស្ទាក់ឃាត់រថយន្តលោក កឹម សុខា កាលពីចុងសប្តាហ៍មុន ប៉ុន្តែមិនមានវត្តមានលោកនៅក្នុងរថយន្ត ហើយក្រុមកម្លាំងប្រដាប់អាវុធក៏បានទៅឡោមព័ទ្ធស្នាក់ការគណបក្សសង្រ្គោះជាតិប៉ុនប៉ងចូលចាប់លោក កឹម សុខា តែដោយសារពុំមានដីកាពីតុលាការ កម្លាំងប្រដាប់អាវុធក៏ដកថយវិញ។នៅថ្ងៃទី១ខែមិថុនានេះ ចលនាខ្មែរឥស្លាម នៃគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីអំពាវនាវមួយ ឲ្យសមាជិកចលនារបស់ខ្លួន ពលរដ្ឋ និងនិស្សិតខ្មែរឥស្លាម ដែលគេថាមានចិត្តស្នេហាសេរីភាព និងយុត្តិធម៌នោះ ត្រៀមលក្ខណៈប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើមហាបាតុកម្មអហិង្សា នៅពេលណា ដែលលោក កឹម សុខា ត្រូវបានចាប់ខ្លួន។ប្រភពVOD

 

http://vodhotnews.com/2016/06/stak-holder-appeal-to-demand-arrest-kem-sokha

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា