រដ្ឋាភិបាលប្រកាសថា នឹងធ្វើការពិនិត្យទៅលើស្នាមមេដៃដែលគណបក្សប្រឆាំងប្រមូលបានរាប់ម៉ឺននាក់ដោយថាដើម្បីជៀសវាងការបោកប្រាស់ព្រះមហាក្សត្រ។កាលពីថ្ងៃដើមសប្តាហ៍នេះតំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា។ប៉ុន្តែមួយថ្ងៃក្រោយមក ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរកម្ចាស់ស្នាមមេដៃដោយផ្ទាល់ និងថាធ្វើកោសលវិច្ច័យទៅលើស្នាមមេដៃទាំង១៧៣ ១៤៤នាក់ បូករួមទាំងមធ្យោបាយផ្សេងទៀតដើម្បីធានាភាពត្រឹមត្រូវនៃស្នាមមេដៃនេះ។គណៈរដ្ឋមន្ត្រីបានអះអាងថា ដោយសារស្នាមមេដៃនេះទាក់ទងដល់ប្រជាជននិងព្រះមហាក្សត្រ គណៈរដ្ឋមន្រ្តីស្នើដល់ក្រសួងឲ្យធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រក៏ដូចជាព្រះមហាក្សត្រ។ប្រភពVOD
http://vodhotnews.com/2016/06/govt-ask-to-check-the-thumb-print