«តើស្អីទៅ សកម្មភាពនយោបាយ? តើអ្វីទៅ ដែលមានចែងក្នុងច្បាប់អប់រំ? (...) ពេលទៅបង្រៀន មិនអាចលើកយកនយោបាយ មកឡូកឡំ ជាមួយនឹងការបង្រៀនសិស្សនោះទេ។ (...) បើគ្រូម្នាក់ លែងជាគ្រូ ឬក្រៅម៉ោងបង្រៀន នោះជាសិទ្ធិបុគ្គល អាចធ្វើការគាំទ្រគណបក្សនយោបាយ ណាមួយក៏បាន។ នេះជាការបង្ហាញ របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ នាទីស្តីការក្រសួង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ទៅកាន់គ្រូបង្រៀនទាំងអស់ ដែលមានវត្តមាននៅទីនោះ ម្តងហើយ ម្តងទៀតថា នៅក្នុងថ្នាក់រៀន មិនអាចនិយាយរឿងនយោបាយ ឬបង្ហាញការគាំទ្រគណបក្ស នយោបាយណាមួយ ដល់សិស្សឡើយ។លោករដ្ឋមន្រ្តី បានលើកយកសេចក្តីណែនាំមួយ ចេញដោយក្រសួងអប់រំ នាពេលថ្មីៗនេះ មកបញ្ជាក់ឡើងថា រាល់សកម្មភាពនយោបាយ និងការឃោសនានយោបាយ ឲ្យគណបក្សនយោបាយណាមួយ នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឬស្ថាប័នអប់រំត្រូវបានហាមឃាត់។ប្រភពថ្មីៗ
http://monoroom.info/news/post/6143