ត្រឡប់ក្រោយ

ក្រុមមេធាវីស្នើតុលាការបញ្ឈប់តាមចាប់ខ្លួនលោក កឹម សុខា

ក្រុមមេធាវីការពារក្តីឲ្យមេដឹកនាំបក្សប្រឆាំងមួយរូបទាមទារឲ្យតុលាការបញ្ឈប់ដំណើការនីតិវិធីលើសំណុំរឿងព្រហ្មទណ្ឌតាមចាប់ លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា ដោយអះអាងថានីតិវិធីនោះបានរំលោភបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ថាមានបទល្មើសជាក់ស្តែងតាមមាត្រា៥៣៨នៃក្រុមព្រហ្មទណ្ឌនិងតាមមាត្រា៨៦នៃក្រុមនីតិវិធីព្រហ្មទណ្ឌ ខណៈលោកមិនបានចូលទៅបំភ្លឺនៅតុលាការចំនួនពីរលើកតាមដីកាកោះហៅអំឡុងខែឧសភាទាក់ទិននឹងសំណុំរឿងស្នេហា។ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៣០ខែឧសភាផ្ញើទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ មេធាវីទាំង៥រូបមានលោក សំ សុគង់ លោក ចាន់ ចេន និងលោក ហែម សុជាតិ ផងនោះបានសរសេរថា ការដែលតំណាងអយ្យការព្យាយាមបញ្ចូលករណីកូនក្តីពួកគេទៅក្នុងមាត្រា៥៣៨និងមាត្រា៨៦ ដើម្បីបើកផ្លូវអាជ្ញាធរអាចចាប់ខ្លួនលោក កឹម សុខា បាននោះ ក្រុមមេធាវីថាធ្វើឡើងខុសនីតិវិធីច្បាប់ រំលោករដ្ឋធម្មនុញ្ញ និងរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។ប្រភពVOD

 

http://vodhotnews.com/2016/06/kem-sokha-lawyer-ask-to-stop-procedure

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា