ត្រឡប់ក្រោយ

មិនទាន់ចាប់ខ្លួនឯកឧត្តម កឹម សុខា ដោយសារមានសេណារីយ៉ូថ្មី?

សភា​បាន​បើកផ្លូវ ​ឲ្យ​អាជ្ញាធរ និង​តុលា​ការបន្ត​នីតិវិធី​លើ​ឯកឧត្តម កឹម សុខា ដែល​ជាប់ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​ផ្លូវភេទ​មួយ ប៉ុន្តែ​រហូតមក​ពេល ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នោះឡើយ​។  តើ​មាន​សេរី​ណា​រី​យ៉ូ​អ្វីមួយ​ជុំវិញ​សំណុំ​រឿងនេះ ដែរឬទេ​?  អ្នកវិភាគ​គិតថា វា​ជា​រឿង​ដែល​អាចទៅរួច​។ ជាមួយគ្នានេះ អ្នកវិភាគ​ស្នើ​ដល់​អ្នកនយោបាយ​ជៀស​ឲ្យ​ផុតពី​ការ​ប្រឹង​យកឈ្នះ​ចាញ់ ដែល​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍​ជាតិ​។សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​នយោបាយ លោក រស់ រ៉ាវុធ ដែល​បាន​តាមដាន​រឿងរ៉ាវ​នយោបាយ​ចុងក្រោយ​នេះ ជឿជាក់ថា សមត្ថកិច្ច​អាច​ចាប់ខ្លួន​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គ្រប់ពេល បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពី​សភាជាតិ​។ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​នយោបាយ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អាជ្ញាធរ​អាច​ពន្យា​ពេល​មិនទាន់​ចាប់ខ្លួន​ លោក កឹម សុខា ទេ ដោយសារ​តែមាន​ចលនា​តវ៉ា​ច្រើន​។ រលក​ប្រតិកម្ម​ខ្លាំង​ពី​ស្ថានទូត​នៅ​កម្ពុជា អាច​ប៉ះពាល់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជាពិសេស​ភាពជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​។ បញ្ហា​នេះ អាច​ឲ្យ​អ្នកនយោបាយ​វិល​ចូល​តុ​ចរចា​វិញ​»​។​ប្រភពថ្មីៗ

 

http://www.thmeythmey.com/?page=detail&ctype=article&id=40502&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា