ត្រឡប់ក្រោយ

“សមត្ថកិច្ចអាចមិនចាប់ខ្លួនលោក កឹម សុខា"

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា អះអាង​ថា សមត្ថកិច្ច​អាច​មិន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឲ្យ​ជាតិ​ខាត ហើយ​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ។អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ថា បញ្ហា​របស់​បុគ្គល​ម្នាក់​គ្មាន​អ្វី​សំខាន់​ជាង​ប្រទេស​ជាតិ​មាន​សុខ​ សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះ​ទេ៖ «ជា​ទស្សនៈ​បុគ្គល​ផ្ទាល់​ របស់ខ្ញុំ​ទេ បើ​ចាប់​លោក កឹម សុខា ទៅ​នាំ​ឲ្យ​ជាតិ​ខាត​ប្រយោជន៍ អ៊ីចឹង​យើង​ទៅ​ចាប់​យក​មក​ធ្វើ​អី? បើ​ពេល​ហ្នឹង​ចាប់​វា​មិន​បាន ចាំ​ពេល​ក្រោយ​ទៅ​ក៏​បាន​ដែរ វា​មិន​ទៅ​ពិបាក​អី។ វា​មិន​សំខាន់​ចាប់​ខ្លួន​លោក កឹម សុខា ទៅ​ជាតិ​យើង​លែង​អភិវឌ្ឍន៍​ឯ​ណា សំខាន់​យើង​រក​បាន​សន្តិភាព​បច្ចុប្បន្ន​នេះ។ មាន​សន្តិភាព មាន​ស្ថិរភាព​នយោបាយ មាន​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​អា​ហ្នឹង​យើង​ផ្តល់​ឲ្យ​គេ​ទៅ ហើយ​ចំពោះ​ករណី​លោក កឹម សុខា ថ្ងៃ​ណា​ក៏​បាន​ដែរ។ ប្រទេស​យើង​ចេះ​តែ​ជឿនលឿន​ទៅ ចេះតែ​ទៅមុខ​ទៅ។ សំខាន់​គឺ​ជា​តិ​យើង​ទេ មិន​បុគ្គល​ផ្ទាល់​ខ្លួន​ទេ»។ការ​អះអាង​របស់​លោក ខៀវ សុភ័គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សកម្មជន​បក្ស​ប្រឆាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស​កំពុង​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ លោក កឹម សុខា ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/kem-sokha-06012016221249.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា