ត្រឡប់ក្រោយ

លោក អង្គ វង្សវឌ្ឍនាថា ច្បាប់កម្ពុជារីកចម្រើន តែពលរដ្ឋហាក់មិនសូវយល់

អ្នកកាសែត​ប្រមាណ​ ១០០​នាក់ កំពុង​ចូលរួម​វគ្គ​សិក្សា​ស្វែងយល់​អំពី​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២ មិថុនា​នេះ​។លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា អ្នកកាសែត​គឺជា​ស្ពាន​ដែល​បាន​ផ្តល់ព័ត៌មាន ផ្តល់​ចំណេះដឹង​ទៅ​ប្រជាពលរដ្ឋ ដូច្នេះ​វគ្គ​ស្វែងយល់​ស្តីពី​ក្រមព្រហ្មទណ្ឌ​នេះ ដើម្បី​ជា​ជំនួយ និង​មូលដ្ឋានគ្រឹះ​មួយចំនួន​ទាក់ទង​នឹង​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដល់​អ្នកសារព័ត៌មាន​ជាតិនិង​អន្តរជាតិ​។​លោក​បាន​មានប្រសាសន៍ថា​៖«​ច្បាប់​មានការ​រីកចម្រើន និង​ទៅមុខ តែ​ប្រជាពលរដ្ឋ​ហាក់ដូច​មិន​ទៅមុខ​។ មានន័យថា​ដូចជា​មិនសូវ​យល់​»​។  ដូច្នេះ​លោក រំពឹងថា វគ្គ​ស្វែងយល់​នេះ នឹង​អាច​ឲ្យ​អ្នកកាសែត​យល់​ពី​គោលការណ៍​ច្បាប់ក្រម​ព្រហ្មទណ្ឌ ហើយ​យកទៅ​សរសេរ​នៅក្នុង​អត្ថបទ​របស់ខ្លួន មាន​ភាពច្បាស់លាស់​ដើម្បី​ផ្តល់​ទិន្នន័យ​ពិតប្រាកដ​ពី​ច្បាប់​នេះ​ទៅ​ ប្រជាពលរដ្ឋ​៕ប្រភពថ្មីៗ

 

http://www.thmeythmey.com/?page=detail&ctype=article&id=40514&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា