ត្រឡប់ក្រោយ

លោក នី ចរិយា សុំឲ្យគ.ជ.ប ជួយលោកឲ្យបាននៅក្រៅឃុំ

អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា ដែលកំពុងជាប់ពន្ធនាគារ បានស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នគ.ជ.ប ជួយឲ្យលោកបាននៅក្រៅឃុំដើម្បីបន្តការងាររបស់លោក។កាលពីថ្ងៃទី២ ខែឧសភា លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។ក្រោយពីការចុះសួរសុខទុក្ខនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អនុប្រធានគ.ជ.ប លោក គួយ ប៊ុនរឿន ប្រាប់វីអូឌីតាមទូរស័ព្ទថាលោក នី ចរិយា មានបញ្ហាសុខភាព ដូចជាពិសារមិនសូវបាន គេងមិនសូវលក់ និងមានសម្ពាធឈាមឡើងជាដើម។ លោកបន្តថាលោកនី ចរិយា បានស្នើឲ្យគ.ជ.ប ជួយរកលទ្ធភាពឲ្យលោកបាននៅក្រៅឃុំ ដើម្បីបន្តការងាររៀបចំការបោះឆ្នោត។ប្រភពVOD

 

http://vodhotnews.com/2016/06/ny-chakriya-requested-nec-to-help-him-bail-release

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា