ត្រឡប់ក្រោយ

លោក កឹម សុខា៖ កុំអាងខ្លួនមានអំណាចធ្វើឲ្យគេឈឺចាប់

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​នោះ បាន​ផ្ញើ​សារ​ទៅ​អ្នក​មាន​អំណាច​ថា កុំ​អាង​មាន​អំណាច​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់។ ប្រសាសន៍​របស់​លោក កឹម សុខា នៅ​ពេល​នេះ ត្រូវ​បង្ហោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​លោក​ជួប​អ្នក​គាំទ្រ​មក​ពី​ខេត្ត​ព្រៃវែង។លោក កឹម សុខា សង្ឃឹម​ថា ខ្មែរ​នឹង​ភ្ញាក់​ខ្លួន​ងាក​មក​ដោះស្រាយ​បញ្ហា​ឡើង​វិញ នៅ​ពេល​អ្នក​មាន​អំណាច​ឈប់​យក​អំណាច​របស់​ខ្លួន​មក​ធ្វើ​បាប​គេ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា តើ​គេ​នោះ​ជា​រូប​លោក ឬ​ជា​អ្នក​ណា​នោះ​ទេ៖ «បើ ​ខ្លួន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ប៉ុណ្ណា តើ​ពេល​គេ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​យើង គ្រួសារ តើ​យើង​ឈឺ​ចាប់​ប៉ុណ្ណា? កុំ​អាង​តែ​ខ្លួន​មាន​អំណាច​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​ឥត​ឈប់ឈរ»។នេះ​ជា​ការ​បង្ហាញ​ខ្សែ​វីដេអូ លើក​ទី​១ របស់​លោក កឹម សុខា បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​ពី​ក្រុម​សមត្ថកិច្ច កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/kem-sokha-06042016074130.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា