ត្រឡប់ក្រោយ

រដ្ឋសភានឹងបើកកិច្ចប្រជុំលើកសំណើបក្សប្រឆាំងស្នើកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលបំភ្លឺ

គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​លើក​យក​របៀបវារៈ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​រដ្ឋសភា កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​ការ​អនុវត្ត​របស់​តុលាការ​មាន​ភាព​មិន​ប្រក្រតី ទៅ​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ មិថុនា។ដំណើរ​ការ​រៀបចំ​ឲ្យ​មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចូល​ខ្លួន​បំភ្លឺ​តាម​ការ​ស្នើសុំ​របស់​បក្ស​ប្រឆាំង​នេះ គឺ​រដ្ឋសភា បាន​បន្ត​ធ្វើ​ក្នុង​អំឡុង​ពេល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ផ្អាក​មិន​ចូល​បំពេញ​កិច្ចការ​មួយ​រយៈ​ក្នុង​ពេល​មាន​ភាព​តានតឹង​ ផ្នែក​នយោបាយ។តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នឹង​មិន​ចូល​ទៅ​ចោទ​សួរ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​រដ្ឋសភា​តាម​សំណើ​របស់​ខ្លួន​នោះ​ទេ។ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​៣ មិថុនា លោក​បាន​ដាក់​លិខិត​មួយ​ជម្រាប​ជូន​ទៅ​ប្រធាន​រដ្ឋសភា រួច​ហើយ​ថា លោក​សុំ​ពន្យារ​ពេល​ចោទ​សួរ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដោយ​មូលហេតុ​លោក​មិន​អាច​ទៅ​បំពេញ​ការងារ​ពេញលេញ​នៅ​រដ្ឋសភា​បាន។ប្រភពRFA

http://www.rfa.org/khmer/news/politics/Commission-permanent-Assembly-will-hold-meeting-on-the-proposal-of-the-CNRP-Law-makers-06052016091931.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា