ត្រឡប់ក្រោយ

ACU កំពុងពិភាក្សាបណ្តឹងស្រ្តីម្នាក់ប្តឹងឯកឧត្តម កឹម សុខា រឿងមិនឲ្យលុយតាមសន្យា

ដូចដែល​ការគ្រោងទុក ប្រធាន​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង កំពុងដឹក​នាំ​កិច្ច​ពិភាក្សា​ទៅ​លើ​បណ្តឹង​របស់​ម្តាយស្រ្តី​ម្នាក់ ដែល​ប្តឹង​ឯកឧត្តម កឹម សុខា តាមរយៈអង្គការមួយទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ។មូលហេតុដែល​ម្តាយ​ ស្រ្តី​ម្នាក់​ប្តឹង​ឯកឧត្តម កឹម សុខា ដោយសារប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិរូបនេះ ធ្លាប់សន្យាថា ឲ្យលុយ​កូនស្រីរបស់​គាត់ ៤ ពាន់​ដុល្លារ បន្ទាប់​ពីត្រឡប់​មកពីអាមេរិកវិញ តែ​មក​ដល់​ពេលនេះ​​ឯកឧត្តម កឹម សុខា នៅតែមិនបានឲ្យលុយ​នោះទៅកូន​របស់​អ្នក​ស្រី​តាម​ការ​សន្យា​នោះទេ​។តាមពិត​ទៅកូន​ស្រី​របស់​ស្រ្តី​ដើម​បណ្តឹង​ នោះ គឺលោកស្រី កែវ សុផាន់​ណារីដែល ​ធ្លាប់​តវ៉ា និងទាម​ទារជាសាធារណៈ​ឲ្យ​ឯក​ឧត្តម កឹម សុខា ចេញមុខ​ទទួលខុសត្រូវកាលពីមុនពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្តឆ្នាំ ២០១៣ ​ម្តង​រួច​ហើយ​។  កាល​នោះលោកស្រី សុផាន់​ណារី បានអះអាងថា ខ្លួន​ជាប្រពន្ធចុង​របស់​ឯកឧត្តម កឹម សុខា ដែលបាន​រស់​នៅ​ជាមួយឯកឧត្តម ជាង ១៦ ឆ្នាំ និងមានកូនពីរនាក់។ តែ​ឯកឧត្តម កឹម សុខា ក៏បដិសេធថា លោក​មិន​ស្គាល់​ស្រ្តីម្នាក់​នេះ​ទេ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40651&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា