ត្រឡប់ក្រោយ

លោក ឱម យ៉ិនទៀងថា នឹងសើរើរឿងអង្គរក្សឯកឧត្តម កឹម សុខា វាយស្រ្តីដែលអះអាងថាជាប្រពន្ធចុង

ប្រធាន​អង្គភាព​ ប្រឆាំងអំពើ​ពុករលួយលោក ឱម យ៉ិនទៀង បានអះអាងថា អង្គភាព​របស់​លោក​នឹង​បើក​ការ​ស៊ើប​អង្កេត និងសរសេរជារបាយការណ៍​លើករណី​អង្គរក្ស​ឯកឧត្តម កឹម សុខា ពីរនាក់ ដែលលោកស្រី កែវ សុផាន់ណារី អះអាងថា អង្គរក្សទាំងនោះ បានវាយ​លោកស្រី និងម្តាយរបស់​លោកស្រី កាលពីខែមិថុនា​ឆ្នាំ ២០១៣។លោក ឱម យ៉ិន​ទៀង ដែល​កំពុង​តែពិភាក្សា​ករណីនេះ​យ៉ាងយក​ចិត្តទុកដាក់​នោះ បានបញ្ជាក់ថា អាជ្ញាយុកាលនៃបទល្មើសនេះ នៅមិនទាន់អស់សុពលភាពនៅឡើយទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយ នឹងសរសេរ​ជារបាយការណ៍ហើយស្នើទៅ​តុលាការ​ឲ្យបើកការ​ស៊ើបអង្កេត​ម្តងទៀត ដោយ​លោកអះអាងថា ករណីនេះតុលាការ​ធ្លាប់​ទម្លាក់ការ​ចោទប្រកាន់​ម្តង​ហើយ​។
លោកស្រី កែវ សុផាន់ណារី ដែលអះអាងថា ខ្លួនជាប្រពន្ធចុង​ឯកឧត្តម កឹម សុខា ហើយមានកូនជាមួយប្រធាន​ស្តីទី​គណបក្សប្រឆាំងដល់ទៅ ២ នាក់នោះ លើកឡើងថា អង្គរក្សឯកឧត្តម កឹម សុខា ដែលបានវាយលោកស្រ្តី​និងម្តាយរបស់លោកស្រ្តី​កាលពីខែមិថុនា ឆ្នាំ ២០១៣ នៅខេត្តព្រៃវែងនោះ កំពុងតែធ្វើ​ជាអង្គរក្ស​ឯកឧត្តម កឹម សុខា ដដែល​។ លោកស្រី ប្រាប់ACU ចំៗថា អង្គរក្ស​ឯកឧត្តម កឹម សុខា ទាំងពីរនាក់នោះ ទី ១ ឈ្មោះ ថាល់ និងទី ២ ឈ្មោះ ផល្លា។ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40656&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា