លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្របក្សប្រឆាំងបាន នោះទេ ពីព្រោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាអ្នកធ្វើខុសដោយខ្លួនឯង។អ្នកនាំពាក្យ រដ្ឋសភាជាតិ បានលើកយកមាត្រាទី៥ នៃលក្ខន្តិកៈរបស់តំណាងរាស្ត្រ មកធ្វើជាអំណៈអំណាង ដោយលើកឡើងថា តំណាងរាស្ត្រគ្រប់រូបមិនអាចយកអភ័យឯកសិទ្ធិរបស់ខ្លួនទៅធ្វើអ្វី ផ្តេសផ្តាសនោះទេ។
លោក ឈាង វុន បញ្ជាក់បែបនេះ គឺបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិនិត្យលើសំណើសុំអន្តរាគមន៍ពីរដ្ឋសភា ជុំវិញស្ថាប័នរដ្ឋរំលោភអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ។ លោក សង្កត់ធ្ងន់ទៀតថា បញ្ហារបស់តំណាងរាស្ត្រ គឺជារឿងបុគ្គល មិនមែនជារឿងសមូហភាពនោះឡើយ៕ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40661&lg=kh