អង្គភាពប្រឆាំងអំពើ ពុករលួយ បានបដិសេធចំពោះបណ្តឹងរបស់លោក រស់ សារុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលប្តឹងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៤ រូបពាក់ព័ន្ធនឹងរឿងពុករលួយក្នុងការតែងតាំងមន្រ្តីរាជការស៊ីវិលគ.ជ.ប ទៅអង្គភាពប្រឆាំងអំពើពុករលួយ។នៅក្នុងកិច្ចពិភាក្សានៅទីស្តីការ ACU នៅព្រឹកនេះ លោក ឱម យ៉ិនទៀង បញ្ជាក់ថា បណ្តឹងរបស់លោក រស់ សារ៉ុម មិនមានភស្តុតាងជាក់លាក់នោះទេ ។ លោកបញ្ជាក់ថា នៅក្នុងច្បាប់ការតែងតាំងមន្រ្តីគ.ជ.ប មិនមានវិវាទសារធារណៈនោះឡើយ។ ប៉ុន្តែលោក ឱម យ៉ិនទៀងថា បើសិនជាមានការសូកប៉ាន់ដើម្បីជាថ្នូរនឹងការតែងតាំង ទើបអង្គភាពរបស់លោកចាត់ការ តែលោករស់ សារ៉ុម គ្មានភស្តុតាងនោះទេ៕ប្រភពថ្មីៗ
http://www.thmeythmey.com/index.php?page=detail&ctype=article&id=40662&lg=kh