ត្រឡប់ក្រោយ

សភា កំពុងពិនិត្យសំណើរបស់CNRP រឿងអភ័យឯកសិទ្ធិតំណាងរាស្ត្រ

គណៈកម្មការ​ អចិន្ត្រៃយ៍​រដ្ឋសភាជាតិ នៅ​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​របៀបវារៈ​សំខាន់ៗ មួយចំនួន​ដែល​រួម​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្តីពី​សំណើសុំ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ឲ្យ​មានការ​គោរព​ពី​សំណាក់​ ស្ថាប័ន​ជាតិ ចំពោះ​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ​។​ផ្អែក​តាមរបៀប​វារៈ​ នៅ​ព្រឹក​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​នឹង​ពិនិត្យ​លើ​សំណើ​មួយទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៧ ខែឧសភា​កន្លងទៅ សុំ​អញ្ជើញលោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ទៅ​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ព្រ​ហ​ស្បត​តិ៍​ណាមួយ​។​ក្រៅពីនោះ​មាន​របៀបវារៈ​ដទៃទៀត ដូចជា​សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់ លើ​ការគ្រប់គ្រង​លើ​ការបរិច្ចាគ ការ​ផ្សំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស និង​ការសម្រេច​លើ​សេចក្តីព្រាង​របៀបវារៈ​ទី​១១ និង​ការកំណត់​កាលបរិច្ឆេទ​បន្តស​ម័​ប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥៕ប្រភពថ្មីៗ

 

http://www.thmeythmey.com/?page=detail&ctype=article&id=40652&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា