ត្រឡប់ក្រោយ

លោក ហ៊ុន សែន ចំអកឲ្យលោក កឹម សុខា និងបក្សប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបបញ្ឈិតបញ្ឆៀងទៅគណបក្សសង្រ្គោះជាតិ ដោយចំអកទៅប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងបក្សប្រឆាំងថាកុំឲ្យមនុស្សម្នាក់ធ្វើឲ្យខូចគណបក្សនយោបាយមួយ។ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងស្របពេលដែលប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួន ដោយសារលោកមិនបានចូលទៅតុលាការតាមការកោះហៅ។ លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើចំនួន១១ថ្ងៃមកហើយរហូតមកដល់ពេលនេះ ដើម្បីគេចពីការចាប់ខ្លួន។ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារនៃវត្តមួយនៅខេត្តតាកែវ លោក ហ៊ុន សែន បានថ្លែងថាអង្គការចាត់តាំងនយោបាយឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន មិនគួរទុកឲ្យបុគ្គលមួយនាក់ឬពីរនាក់បំផ្លាញបក្សនយោបាយរបស់ខ្លួន តាមរយៈការការពារអំពើខុសច្បាប់របស់បុគ្គលនោះ។ លោកបានស្នើឲ្យអ្នកប្រព្រឹត្តខុស ត្រូវចេញមុខទទួលខុស។  លោកមានប្រសាសន៍ថា៖ អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការនោះ ក៏ការពារមនុស្សខូចនោះទៅទៀត ដើម្បីប្រឈមនឹងផ្លូវច្បាប់ ប្រហែលជារឿងនេះគឺត្រូវគិតគូឲ្យបានច្បាស់។ប្រភពVOD

 

http://vodhotnews.com/2016/06/hun-sen-mocks-sokha-and-opposition-party

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា