ត្រឡប់ក្រោយ

សម្តេចក្រុមព្រះ សន្យាឲ្យម៉ូតូនិងគោញី ដល់មន្ត្រីមូលដ្ឋានបក្សបើជាប់មេឃុំនិងជំទប់ឃុំ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សន្យាថា ប្រសិនបើ​នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ មន្ត្រី​បក្ស​មូលដ្ឋាន​ណា​បាន​ជាប់​ជា​មេឃុំ​នូវ​ម៉ូតូ​មួយគ្រឿង ហើយ​បានឈ្នះ​បាន​តំណែង​ជំទប់​ឃុំ ព្រះអង្គ នឹង​ផ្តល់​គោ​ញី​ម្នាក់​មួយ​ក្បាល​។ ការសន្យា​របស់​អ្នកនយោបាយ​សែ​រាជវង្ស​ចាស់វស្សា​នៅពេលនេះ ធ្វើឡើង​ក្នុងពេលដែល​ព្រះអង្គ បាន​យាង​ទៅ​ជួប​អ្នកគាំទ្រ​ទ្រង់​នៅ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ២០១៦ ។​សូម​រម្លឹកថា កាល​ពេល​កន្លងទៅ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏​ធ្លាប់​ប្រកាស​ដល់​អ្នកគាំទ្រ​របស់​ព្រះអង្គ​ដែរ​ថា ប្រសិនបើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈ្នះឆ្នោត​នៅពេល​ខាងមុខ ព្រះអង្គ នឹង​លុបចោល​នូវ​បំណុល​ធានា​គារ​ដែល​ប្រជាពលរដ្ឋ​បាន​ជំពាក់​។ ការប្រកាស​គោលនយោបាយ​បែបនេះ ក៏ត្រូវ​សម្តេចនាយក​រដ្ឋមន្ត្រី​ព្រះ​មាន​ចាប់ខ្លួន​អ្នកនយោបាយ​ដែល​ឃោសនា​ បែបនេះ​ផងដែរ ពីព្រោះ​សម្តេច ហ៊ុន សែន យល់ថា ការឃោសនា​បែបនេះ ជា​បទល្មើស​ជាក់ស្តែង​៕ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40632&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា