ត្រឡប់ក្រោយ

អ្នកនាំពាក្យ៖ គ.ជ.ប នៅមិនទាន់សម្រេចប្តឹងលោក រស់ សារ៉ុម វិញនោះទេ

ភ្លាម​ៗក្រោយ​​ពីអង្គភាពប្រឆាំងអំពើ​ពុករលួយ បានសម្រេច​បដិសេធ​បណ្តឹងរបស់​លោក រស់ សារ៉ុម ដែលប្តឹង​មន្រ្តី​គ.ជ.ប ៤ រូបថា បានប្រព្រឹត្តអំពើពុករលួយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានសាទរចំពោះការសម្រេច​របស់អង្គភាពប្រឆាំងអំពើពុករលួយនៅពេលនេះ។ លោកថា​ ការសម្រេចនេះ គឺរឿងល្អមួយ ដែលធ្វើឲ្យស្ថាប័នរៀបចំការបោះឆ្នោត បានធ្វើការរបស់ខ្លួន ដោយរលូន ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។លោក ហង្ស ពុទ្ធា បញ្ជាក់ថា កន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជឿកជាក់លើភាពត្រឹមត្រូវរបស់ខ្លួនរាល់​ការសម្រេច​ធ្វើការងារអ្វីមួយរបស់​ស្ថាប័ននេះ។ លោកថា គ.ជ.ប ធ្វើ​អ្វីមួយសុទ្ធតែមានការសម្រេចជាក្រុម ជាពិសេសពោលគឺពីសមាជិកទាំង ៩ នៃស្ថាប័ននេះ។ តែយ៉ាងណាអ្នកនាំពាក្យគ.ជ.ប រូបនេះ អះអាងប្រាប់សារព័ត៌មានថ្មីៗ ថា គ.ជ.ប នៅមិនទាន់​សម្រេចថា នឹងប្តឹង​លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញវន្តកម្ពុជាពីបទបរិហារកេរ្តិ៍ឬយ៉ាងណានោះឡើយ។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40663&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា