អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ឡើងវិញថា សមត្ថកិច្ចនឹងអនុវត្តទៅតាមអ្វីដែលច្បាប់តម្រូវឲ្យ ទាក់ទងនឹងករណីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលបំភ្លឺជាថ្មីម្ដងទៀតនៅពាក់កណ្ដាលខែមិថុនានេះ បន្ទាប់លោកបានបដិសេធចូលបំភ្លឺជាបន្តបន្ទាប់ ក្នុងនាមជាសាក្សីនៅក្នុងតុលាការ។លោក ខៀវ សុភ័គ បានឲ្យដឹងកាលពីចុងសប្ដាហ៍កន្លងមកថា សមត្ថកិច្ចក្រសួងមហាផ្ទៃ មិនមានគម្រោងចាប់ខ្លួនលោក កឹម សុខា នោះឡើយ ដោយសារមេដឹកនាំគណបក្សប្រឆាំងរូបនេះ គឺជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ខណៈដែលលោកក៏បានជំរុញឲ្យលោក កឹម សុខា ចូលទៅតស៊ូក្ដីជាមួយមេធាវីរបស់លោក នៅក្នុងតុលាការ។លោក ខៀវ សុភ័គ មានប្រសាសន៍ថា៖«គាត់ទៅតុលាការទៅចប់រឿងហើយ។ គេសួរនាំគាត់ជាសាក្សី។ យើងមើលគាត់មានអភ័យឯកសិទ្ធិទេ សភាបានប្រកាសថា អត់មានដកអភ័យឯកសិទ្ធិគាត់ឯណា អត់អាចឃុំឃាំងគាត់បាន អត់អាចចោទប្រកាន់គាត់បាន អភ័យឯកសិទ្ធិគាត់មាន គ្រាន់តែការកោះអញ្ជើញ អភ័យឯកសិទ្ធិគេអាចអញ្ជើញគាត់បាន។ប្រភពVOD
http://vodhotnews.com/2016/06/khieu-sopheak-says-police-will-abide-by-law-on-sokhas-case