ត្រឡប់ក្រោយ

លោក ឈាន វុន ថា តំណាងរាស្ត្រ ត្រូវការពារខ្លួនឯង រដ្ឋសភាមិនអាចជួយបានទេ

បើទោះបី​ជាមាន​ អភ័យឯកសិទ្ធិ​ក៏ពិតមែន តែ​រដ្ឋសភា មិនអាច​ការពារ​តំណាងរាស្ត្រ​រូប​ណា ដែល​ល្មើសច្បាប់ បាន​នោះទេ​។ នេះ​ជាការ​អះអាង​របស់លោក ឈាន វុន អ្នកនាំពាក្យ​រដ្ឋសភា​ពី​បក្ស​កាន់អំណាច ដែល​ឆ្លើយតប​ទៅនឹង​សំណើ​របស់​បក្សប្រឆាំង ដែល​ស្នើ​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ ជួយ​ការពារ​អភ័យឯកសិទ្ធិ​របស់ខ្លួន បន្ទាប់ពី​រង​ការចោទប្រកាន់​របស់​តុលាការ​កន្លងមក​។អ្នកនាំពាក្យ​ រដ្ឋសភា​ពី​បក្ស​កាន់អំណាច លោក ឈាន វុន បាន​លើកឡើងថា តំណាងរាស្ត្រ​មិនអាច​ប្រើប្រាស់​អភ័យឯកសិទ្ធិ​របស់ខ្លួន ដើម្បី​រំលោភច្បាប់ និង​សិទ្ធិ​របស់​អ្នកដទៃ​ជាដាច់ខាត​។ លោក អះអាងថា អភ័យឯកសិទ្ធិ មិនអាច​ការពារ​តំណាងរាស្ត្រ​រូប​ណា ដែល​ដើរ​ហួស​ពី​រង្វង់​នៃ​ច្បាប់​នោះទេ​។​
លោក ឈាន វុន បន្ថែមទៀតថា គ្មាន​បុគ្គល​ណា​ម្នាក់ អាច​ការពារ​អភ័យឯកសិទ្ធិ បានឡើយ ក្រៅពី​តំណាងរាស្ត្រ​ខ្លួនឯង​។ អ្នកនាំពាក្យ​រូបនេះ បន្តថា អ​ភ័​ឯកសិទ្ធិ អាច​ការពារ​តំណាងរាស្ត្រ​បាន លុះត្រាតែ​តំណាងរាស្ត្រ​រូបនោះ មិន​ប្រព្រឹត្ត​នូវ​ទង្វើ​ណាមួយ ដែល​ប្រាសចាក​ពី​ក្របខណ្ឌ​ច្បាប់​តែប៉ុណ្ណោះ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40695&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា