ត្រឡប់ក្រោយ

មន្រ្តីបក្សប្រឆាំងពីរនាក់ទៀតត្រូវបានឃាត់ខ្លួន ខណៈប្រមូលស្នាមមេដៃសុំដោះលែងអ្នកជាប់ឃុំ

មន្រ្តីគណបក្សប្រឆាំងពីរនាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងផ្សេងគ្នា ខណៈពួកគេដើរប្រមូលស្នាមមេដៃសុំដោះលែងមន្រ្តីសិទ្ធិមនុស្សនិងអ្នកនយោបាយដែលត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួន។ព័ត៌មានបឋមបានឲ្យដឹងថាសមាជិកក្រុមប្រឹក្សាម្នាក់មកពីគណបក្ស សម រង្ស៊ី ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួននៅព្រឹកនេះ ខណៈមន្រ្តីបក្សប្រឆាំងរូបនោះដើរប្រមូលស្នាមមេដៃ។ដោយឡែកកាលពីល្ងាចម្សិលមិញក៏មានការឃាត់ខ្លួនរយៈខ្លីទៅលើសកម្មជនគណបក្សប្រឆាំងដែលដើរប្រមូលស្នាមក្នុងខេត្តសៀមរាប ក្នុងគោលបំណងដូចគ្នាគឺស្នើសុំព្រះមហាក្សត្រអន្តរាគមន៍បញ្ហានយោបាយបច្ចុប្បន្ន។គណបក្សសង្រ្គោះជាតិបានឲ្យសមាជិករបស់ខ្លួននៅតាមខេត្តនិងរាជធានីប្រមូលស្នាមមេដៃឲ្យបានជាង២០ម៉ឺននាក់ដាក់ថ្វាយព្រះមហាក្សត្រសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា តំណាងរាស្ត្រ២រូបគឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ព្រមទាំងដោះលែង លោក មាជ សុវណ្ណរ៉ា និងសកម្មជនគណបក្សប្រឆាំងជាង១០រូបទៀត។ប្រភពVOD

 

http://vodhotnews.com/2016/06/another-cnrp-have-been-arrested

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា