ត្រឡប់ក្រោយ

លោក កឹម សុខា ចេញមុខថ្លែងសារ ក្រោយពីលោកសម្ងំលាក់ខ្លួន​នៅទីស្នាក់ការបក្ស​

 

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះ បានចេញមុខថ្លែងអំណរគុណដោយផ្ទាល់ចំពោះអ្នកគាំទ្រនិងអ្នកគាំទ្រគណបក្សដែលលោកថាបានចេញមុខការខិតខំតស៊ូការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។នៅក្នុងពិធីរាប់បាត្រដែលបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងប្រឈមនឹងការចាប់ខ្លួន បានសម្តែងការអរគុណដល់អ្នកគាំទ្រ ក៏ដូចជាសមាជិកគណបក្សទាំងអស់ដែលបានចូលរួមតស៊ូការពារយុត្តិធម៌និងអភ័យឯកសិទ្ធិតំណាងរាស្រ្ត។ លោកបានថ្លែងថា៖ «យកឱកាលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ដែលអស់រយៈពេលជាច្រើនថ្ងៃមកហើយបានធ្វើការសម្តែងនូវការតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីទាមទារនូវសិទ្ធិសេរីភាព នូវយុត្តិធម៌និងការពារនូវឆន្ទៈប្រជាពលរដ្ឋ ជាពិសេសទាមទារការពារនូវអភ័យឯកសិទ្ធិរបស់សភាតំណាងរាស្ត្រ។ប្រភពVOD

http://vodhotnews.com/2016/06/sokha-appears-after-hiding-from-arrest

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា