ត្រឡប់ក្រោយ

រដ្ឋសភាបញ្ជាក់ជាថ្មីថាមិនអាចការពារអភ័យឯកសិទ្ធិតំណាងរាស្រ្តបក្សប្រឆាំង

រដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ឡើងវិញថាខ្លួនមិនអាចការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយថាពួកគេបានប្រព្រឹត្តបទល្មើសជាក់ស្តែង។គណបក្សសង្រ្គោះជាតិបានដាក់ញត្តិរបស់តំណាងរាស្រ្តទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីចុងខែឧសភា ដោយស្នើសុំឲ្យចាត់វិធានការបន្ទាន់ការពារអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី លោក អ៊ុំ សំអាន លោក កឹម សុខា និងលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ នៅក្នុងញត្តិនោះ តំណាងរាស្រ្តបានលើកឡើងថាស្ថាប័នជាតិមួយចំនួនកំពុងធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិរបស់សមាជិកសភានិងព្រឹទ្ធសភា។នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារនេះ រដ្ឋសភាបានបញ្ជាក់ជាការឆ្លើយតបថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានបដិសេធទាំងស្រុងនូវការលើកឡើងនេះ ដោយថាករណីទំាំងអស់នេះគឺជាការប្រព្រឹត្តរបស់បុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដែលតុលាការបាននិងកំពុងដោះស្រាយស្រាយសំណុំរឿងនីមួយៗទៅតាមនីតិវិធីនិងច្បាប់ជាធរមាន។ប្រភពVOD

http://vodhotnews.com/2016/06/national-assembly-says-it-cannot-protect-lawmakers-immunity

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា