ត្រឡប់ក្រោយ

លោក ហុង សុខហួរ សង្ឃឹមច្រើន ថាបាននៅក្រៅឃុំ បើមានការចរចារវាងបក្សទាំងពីរ

លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ចេញ​បន្ទប់​សវនាការ នៅ​ព្រឹក​ថ្ងៃទី ៨ ខែមិថុនា នេះ​ថា លោក​មានសង្ឃឹម​ច្រើន​ថា​បាន​នៅក្រៅ​ឃុំ ប្រសិនបើ​ការចរចា​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​សមាជិក​ព្រឹទ្ធសភា​ មកពី​គណបក្ស សម រង្ស៊ី​រូបនេះ ក៏បាន​លើកឡើង​ដែរ លោក ​អាច​នៅក្រៅ​ឃុំ​បានដែរ ប្រសិនបើ​តុលាការ​ឯករាជ្យ និង​ព្យា​ក្រឹ​ត ធ្វើការ​ច្បាប់ និង​នីតិវិធី​។ ការលើក​ឡើង​បែបនេះ ព្រោះលោកអះអាង​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ខុស​។
លោក ហុង សុខ​ហួរ ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​វិញ​ហើយ​បន្ទាប់ពី​សាកសួរ ​ជាង​មួយ​ម៉ោង នៅ​តុលាកា​កំពូល នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា​នេះ​។  លោក ត្រូវបាន​បញ្ជូនទៅ​តុលាកា​កំពូល ដើម្បី​សាកសួរ​ជុំវិញ​បណ្តឹងសាទុក្ខ​ជា​លើក​ទី​២​របស់ខ្លួន​។ តុលាការ នឹង​ប្រកាស​សាលក្រម​ជុំវិញ​សំណុំរឿង​របស់​ហុង សុខ​ហួរ នៅ​ថ្ងៃ​ទៅ ២២​ខែមិថុនា​ខាងមុខ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40745&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា