ត្រឡប់ក្រោយ

មន្ត្រីបក្សប្រឆាំងអះអាងថាអាជ្ញាធរខេត្តស្ទឹងត្រែងរារាំងមិនឲ្យប្រមូលស្នាមមេដៃពលរដ្ឋ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា សមត្ថកិច្ច និង​អាជ្ញាធរ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​រារាំង​សកម្មជន​របស់​ខ្លួន​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដែល​ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ទេ។ ពួក​គេ​អះអាង​ថា ការ​រារាំង​នេះ​កើត​មាន​ឡើង​គ្រប់​ស្រុក​នៃ​ខេត្ត​នេះ។សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៧ មិថុនា អំពាវនាវ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​ចំនួន​៤ នៃ​ខេត្ត​ស្ទឹងត្រែង បាន​ដក​ហូត​ញត្តិ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ព្រមាន​ចាត់​វិធានការ បើ​ពួក​គេ​នៅ​តែ​បន្ត​ដើរ​ប្រមូល​ស្នាម​មេដៃ។ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡា ចោទ​ប្រកាន់​ថា ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាឡាត ស្រុក​សេសាន និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះព្រះ ស្រុក​សៀមបូក និង​អាជ្ញាធរ​ស្រុក បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ​កាល​ពី​ថ្ងៃ​ទី​៦ មិថុនា រហូត​មក ក្រោម​ហេតុផល​តម្រូវ​ឲ្យ​ពួក​គេ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​សិន។ប្រភពRFA

http://www.rfa.org/khmer/news/human-rights/stungstreng-authority-bans-cnrp-officer-to-collect-thumbprint-06082016034637.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា