ត្រឡប់ក្រោយ

លោក កែវ រ៉េមី៖ ពលរដ្ឋត្រូវគោរពច្បាប់ មិនមែនចាំតែស្តាប់រដ្ឋាភិបាលនោះទេ

ប្រធាន​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើងថា ពលរដ្ឋ គ្រប់រូប​ត្រូវតែ​ទាមទារ និង​អនុវត្ត​សិទ្ធិ​តាមច្បាប់ មិនមែន​ស្តាប់​រដ្ឋាភិបាល​បង្គាប់​ញ្ជា​ទេ​។ លោក​សង្កត់ធ្ងន់ថា ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ត្រូវ​រស់នៅ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ដើម្បី​រក្សា​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​។​ប្រធាន​សិទ្ធិមនុស្ស ​របស់​រដ្ឋាភិបាល​លោក កែវ រ៉េមី បាន​ពន្យល់​និស្សិត​ជាង ៤០០​នាក់​ដែល​ចូលរួម​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ ស្តីពី សិទ្ធិមនុស្ស និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ CJCC​ថា រដ្ឋាភិបាល​គ្រាន់តែ​ជា​អ្នកធានា​ការពារ​សិទ្ធិសេរីភាព​ពលរដ្ឋ តាមច្បាប់​ប៉ុណ្ណោះ ដូចនេះ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​អនុវត្ត​សិទ្ធិ​នានា តាមច្បាប់​កំណត់​។​
រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ទើប​ចូលកាន់​តំណែង​ជា​ប្រធាន​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​រូបនេះ បាន​ព្យាយាម​ពន្យល់​ពី​ការប្រើប្រាស់​របស់​ពលរ​ដ្ឋ និង​សិទ្ធិ​រដ្ឋាភិបាល យ៉ាង​មុតមាំ​ដូច្នេះ​ថា​៖«​ពលរដ្ឋ​ត្រូវសុំ​សិទ្ធិ​ធ្វើបាតុកម្ម កូដកម្ម​នានា ព្រោះ​សិទ្ធិ​ពលរដ្ឋ​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40770&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា