ត្រឡប់ក្រោយ

លោក អង្គ វង្សវឌ្ឍនា ចំអកឲ្យគណបក្សសង្គ្រោះជាតិថា គ្មានទំនួលខុសត្រូវ

លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា លោក​ហួសចិត្ត​យ៉ាងខ្លាំង ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​សំណួរ​ឲ្យ​គាត់​ឆ្លើយ​នៅ​រដ្ឋសភា ប៉ុន្តែ​បែរជា​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង​មិន​ចូលរួម​ប្រជុំ​។លោក អង្គ វង្ស​វ​ឌ្ឍ​នា ដែល​កំពុង​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភាជាតិ នៅ​ព្រឹក​ថ្ងៃទី ៩ ខែមិថុនា​នេះ ជុំវិញ​ការអនុវត្ត​ច្បាប់ តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ថែមទាំង​បាន​ចំអក​ឲ្យ​គណបក្ស​នេះ​ថា គ្មាន​ទំនួល​ខុសត្រូវ​។
លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​សង្កត់ធ្ងន់​ទៀត ថា អវត្តមាន​របស់​សមា​ជិ​ក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ គឺ​បង្ហាញថា​គណបក្ស​សង្គ្រោះ​ជាតិមិន​គោរព​ខ្លួនឯងនិង​មិន​គោរព​រដ្ឋសភា​ទាំងមូល​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40779&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា