ត្រឡប់ក្រោយ

លោក ឈាង វុន ថាលោក កឹម សុខា បង្កចលាចលក្នុងសង្គម

តំណាងរាស្រ្តគណបក្សកាន់អំណាច លោក ឈាង វុន បានថ្លែងថារដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិរបស់លោក កឹម សុខា បាននោះទេ ដោយថាលោក កឹម សុខា បានបង្កចលាចលក្នុងសង្គម ករណីចោទប្រកាន់រឿងស្រីកំណាន់និងករណីគេចពីការចាប់ខ្លួន។ក្នុងសម័យប្រជុំសភាដែលមានតំណាងរាស្រ្តបក្សកាន់អំណាចចំនួន៥៩រូបក្នុងចំណោម៦៨រូបចូលរួម តែមិនមានវត្តមានតំណាងរាស្រ្តបក្សប្រឆាំង លោក ឈាង វុន បានថ្លែងថាលោក កឹម សុខា បានបង្កចលាចលក្នុងសង្គម ករណីនៃការចោទប្រកាន់ថាមានស្រីកំណាន់។ លោកមានប្រសាសន៍ថា៖ “ហើយយើងពិតជាមិនអាចការពារអភ័យឯសិទ្ធិរបស់បុគ្គលម្នាក់ដោយយកទៅរំលោភច្បាប់បានទេ មិនត្រឹមតែរំលោភច្បាប់ធម្មតាទេរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិសេរីភាពរបស់នារី រំលោភសិទ្ធិក្មេងស្រី ដើម្បីតែបម្រើតណ្ហារបស់ខ្លួន ទាំងអស់នេះយើងត្រូវធ្វើយ៉ាងណាក៏ដោយ យើងត្រូវរួមគ្នាកំចាត់អំពើអស់នេះឲ្យអស់ឲ្យបានទើបសង្គមរបស់យើងបានសុខទៅថ្ងៃក្រោយ ហើយដាច់ខាតយើងមិនអាចយកអភ័យសិទ្ធិរបស់យើងទៅរំលោភទេ។ប្រភពVOD

 

http://vodhotnews.com/2016/06/chheang-vun-says-sokha-incites-chaos

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា