ត្រឡប់ក្រោយ

CNRP បានដាក់ពាក្យស្នើសុំពន្យារពេលឲ្យលោកអង្គ វង្សវឌ្ឍនា ចូលបំភ្លឺ តែមិនសម្រេច

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឆ្លើយតបនឹង​ការលើក​ឡើង​របស់​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ និង​តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលបានរិះគន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ជុំវិញ​ការមិនចូល​ប្រជុំរដ្ឋសភានៅថ្ងៃនេះ។ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា មូល​ហេតុ​ដែលតំណាងរាស្រ្ត​មិនចូលប្រជុំសភា ដើម្បីសួរលោករដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ពី​បញ្ហាយុត្តិធម៌​នៅកម្ពុជា ពីព្រោះ​តែស្ថានការណ៍នយោបាយ​បច្ចុប្បន្ន​មិនអំណោយផល​នោះទេ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា​ ចំណុច​សំខាន់​ដែល​តំណាងរាស្រ្ត​មិនចូលប្រជុំ​សភា​នោះ គឺដោយសារ​តែកន្លងមកមានករណី​ឃាត់រថយន្តឯកឧត្តម កឹម សុខា និងការប៉ុនប៉ងរបស់កម្លាំងប្រដាប់អាវុធចូល​ទៅ​ស្នាក់ការ​បក្សប្រឆាំង ដើម្បីឃាត់ខ្លួន​ឯក​ឧត្តម កឹម សុខា។ លោកថា​ តំណាងរាស្រ្តបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​អញ្ជើញរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌មក​បំភ្លឺ​នៅរដ្ឋសភាមុន​ករណីនេះ កើតឡើង​ ហើយ​បន្ទាប់​ពីមានបញ្ហានេះ តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ បានសម្រេច​ដាក់​ពាក្យឲ្យលោករដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ពន្យា​រពេល​ចូលបំភ្លឺ​ តែ​ទីបំបផុត​លោក​នៅ​តែ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​នៅថ្ងៃនេះដោយគ្មានវត្តមានម្ចាស់សំណួរ។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40781&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា