ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ លោក បាន គីមូន រវល់នឹងស្ថានការណ៍ក្តៅនៅមជ្ឈិមបូព៌ា មើលកម្ពុជាខុស

ភ្លាមៗ ក្រោយពី​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សម្តែង​ក្តីកង្វល់​ចំពោះ​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ថា លោក បាន គី​មូ​ន កំពុងតែ​មើល​ស្ថានភាព​នៅ​កម្ពុជា​ខុស ដោយសារតែ​លោក​វក់វី​នឹង​ស្ថានការណ៍​ក្តៅគគុក នៅ​មជ្ឈិមបូព៌ា​។មុននឹង​មាន​ ប្រសាសន៍​ហាក់​​បែប​ឌឺដង​ឲ្យ​លោក បាន គី​មូ​ន លោក សុខ ឥសាន បាន​និយាយ​តាមរយៈ​សារព័ត៌មាន​ថ្មីៗ​ថា លោក​អរគុណ​យ៉ាងខ្លាំង​ចំពោះ​លោក បាន គី​មួន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​បាន​ចាប់អារម្មណ៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​។ បន្ទាប់ពី​អរគុណ​ហើយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានចាត់ទុក​ការលើកឡើង​របស់លោក បាន គី​មួន ថា ជាការ​យល់​ខុសពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​ ដោយសារ​លោក បាន គី​មូ​ន រវល់​តែ​តាមដាន​ស្ថានការណ៍​ក្តៅ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។ លោក សង្កត់ធ្ងន់​បែបនេះ​ថា​៖ « គាត់​រវល់​តែ​ស្ថានការណ៍​ក្តៅ​នៅ​មជ្ឈិមបូព៌ា ដូចជា បញ្ហា នៅ​ស៊ី​រី នៅ​អ៊ីរ៉ាក់ជាដើមទើប​គាត់​មើល​ស្ថានការណ៍​នៅ​កម្ពុជា​ខុស​»​។ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40806&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា