ត្រឡប់ក្រោយ

លោក គឹម សន្តិភាព សម្តែងការហួសចិត្ត និងការលើកឡើង របស់ លោក សុន ឆ័យ

លោក កឹម សន្តិភាពអ្នកនំាពាក្យក្រសួងយុត្តិធម៌ បានសម្តែង ការហួសចិត្ត ចំពោះការលើកឡើង របស់ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ថា ការចូលបំភ្លឺរដ្ឋសភា គឺខ្វះការទទួលខុសត្រូវ និងផ្គើនលើស្ថាប័នរដ្ឋសភា។លោកគឹមសន្តិភាពបានគូសបញ្ជាក់លើកតាមរយៈ បណ្តាញសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែមិថុនា ថា « ជាការអាម៉ាស់មួយ ដែលតំណាងរាស្ត្រ សុន ឆ័យ ប្រើប្រាស់សម្តី ដោយគ្មានមូលដ្ឋាន ! សូមឆ្លើយតបនឹង ការលើកឡើង របស់ ឯកឧត្តម សុន ឆ័យ ដែលបានចោទទាំងបិតភ្នែក ថា រដ្ឋមន្ត្រីយុត្តិធម៌ ផ្គើននឹងរដ្ឋសភា ដោយនៅតែ ទៅឆ្លើយនៅរដ្ឋសភា កាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៦!»។លោកគូសបញ្ជាក់ថា១ខ្ញុំសូមបញ្ជាក់ជូន ឯកឧត្តម សុន ឆ័យ ជ្រាបថា៖ កាលដែល ឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញទៅឆ្លើយផ្ទាល់មាត់ ជូនរដ្ឋសភា កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នោះ គឺតាមការអញ្ជើញ របស់ រដ្ឋសភា យោងតាមសេចក្តីសម្រេច របស់ អង្គប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦!។ ការឆ្លើយផ្ទាល់មាត់ តបតាមការអញ្ជើញ ពីរដ្ឋសភាបែបនេះ ជាការបង្ហាញអោយឃើញច្បាស់ ពីភាពទទួលខុសត្រូវ របស់រដ្ឋមន្ត្រីយុត្តិធម៌ ចំពោះមុខអង្គសភា ដែលស្របតាម ស្មារតី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា!»។ប្រភពដើមអម្ពិល

 

 

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%93%E1%9E%99%E1%9F%84%E1%9E%94%E1%9E%B6%E1%9E%99/7612.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា