ត្រឡប់ក្រោយ

រដ្ឋាភិបាលកម្ពុជាមិនខ្វល់នឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុបលើបញ្ហាសិទ្ធិមនុស្ស

អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថារដ្ឋាភិបាលមិនខ្វល់នឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដោយចាត់ទុកថានោះមិនមែនជាការចាប់បង្ខំឲ្យអនុវត្តតាម តែរិះគន់សេចក្តីសម្រេចរបស់សភាអឺរ៉ុបថាមិនឆ្លុះបញ្ចាំងពីតថភាពនៅប្រទេសកម្ពុជា។កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ ក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គមួយនៅក្នុងប្រទេសបារាំង សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា៖ “ការសម្តែងមតិតាមញត្តិរបស់សមាជិកសភាសហគមអឺរ៉ុបដែលហៅថាResolutionគឺមិនមែនជាច្បាប់ចាប់បង្ខំឲ្យរដ្ឋាភិបាលនៃប្រជាជាតិជាសមាជិកអនុវត្តប្រឆាំងនោះឡើយ”។ប្រភពVOD

http://vodhotnews.com/2016/06/govt-ignores-european-parliament-resolution

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា