ត្រឡប់ក្រោយ

សាលាឧទ្ទរណ៍ជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីអាដហុក និងអគ្គលេខាធិការរង គជប

សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​ជម្រះ​បណ្តឹងសុំនៅក្រៅឃុំ​បណ្តោះអាសន្ន​របស់​មន្ត្រី​ការពារសិទ្ធិមនុស្សអាដហុកទាំង៤រូប និង​របស់​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃគណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​នៅព្រឹកថ្ងៃ​ទី​១៣​ខែ​ឧសភានេះ។ លោក នី ចរិយា បាន​ស្រែកប្រាប់​អ្នកសារព័ត៌មាន​នៅពេល​លោកត្រូវបាននាំខ្លួន​មកដល់​សាលាឧទ្ធរណ៍ ថា «លោកមិនអាចដឹងថា តើ​សាលាឧទ្ធរណ៍​នឹង​សម្រេច​យ៉ាងណានោះទេ?»៕ក្រៅពីក្រុមគ្រួសារ គេសង្កេតឃើញមាន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​មួយចំនួន កំពុង​តាម​ដាន​សវនាការនៅ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ។ មន្ត្រីសមាគម​អាដហុក​ទាំង៤​នាក់​ត្រូវបាន​តុលាការ​ចោទប្រកាន់ពីបទ​សូកប៉ាន់​សាក្សី រីឯលោក នី ចរិយា វិញ លោកត្រូវបាន​ចោទប្រកាន់​ពីបទ សមគំនិត​សូកប៉ាន់សាក្សី​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា