ត្រឡប់ក្រោយ

សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបន្ធូរការរឹតបន្តឹងសិទ្ធិប្រើប្រាស់អិនធើណិត

ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យរដ្ឋាភិបាលបន្ធូរបន្ថយលើការរឹតបន្តឹងសិទ្ធិប្រើប្រាស់ និងបញ្ចេញមតិលើអុិនធើណិត ដើម្បីផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់អាចប្រកួតប្រជែងបច្ចេកវិទ្យា សេដ្ឋកិច្ច និងការប្រើប្រាស់អុិនធើណិតក្នុងពិភពលោក។នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ អង្គការសង្គមស៊ីវិលចំនួន៥ ក្នុងនោះមានបណ្តាញយុវជន (YCC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សមាគមធាងត្នោត (STT) អង្គការអាក់ស៊ិនអេដ និងអង្គការសហប្រតិបត្តិការ ដើម្បីកម្ពុជា បានសហការគ្នារៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំមួយជាលើកទី២ពិភាក្សាលើប្រធានបទស្តីពី«យុគសម័យអុិនធើណិត និងសិទ្ធិមនុស្ស» នៅសាលារៀនអន្តរជាតិមួយ ក្នុងរាជធានីភ្នំពេញ។លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍លើកឡើងថា ព្រឹត្តិការណ៍នេះ បង្កើតឡើងដើម្បីបង្ហាញពីសារសំខាន់នៃបច្ចេកវិទ្យាថ្មី តាមរយៈអុិនធើណិតក្នុងការជួយជំរុញដល់ការអភិវឌ្ឍសង្គម និងលើកស្ទួយសិទ្ធិមនុស្ស។ លោកថា ព្រឹត្តិការណ៍នេះបង្កើតឡើងក្រោយពីការគំរាមកំហែងចាប់ខ្លួនយុវជនបញ្ចេញទស្សនៈតាមប្រព័ន្ធអុិនធើណិតក្នុងពេលកន្លងមក មានការកើតឡើងហើយយុទ្ធនាការមួយចំនួនត្រូវបានហាមឃាត់ជាដើម។ប្រភពVOD

 

http://vodhotnews.com/2016/06/civil-society-asked-the-government-to-ease-restrictions-access-internet

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា